ស្រីៗអាយុជាង 25 ឆ្នាំដែលនៅស្រពិចស្រពិលរឿងស្នេហា
ការពិតសុភមង្គលរបស់មនុស្សស្រីអាយុខ្ទង់២០ឆ្នាំគឺសាមញ្ញខ្លាំងណាស់។ ពួកគេតែងពិបាកចិត្តដោយសារសុបិនធំពេក ឬក៏បារម្ភរឿងឥតបានការ ស្រលាញ់មនុស្សដែលមិនស្រលាញ់ខ្លួន។ បើទោះមានគូស្រករឬកំពុងនៅលីវ ក៏គួរមានការគិតវិជ្ជមាន។ កុំធុញទ្រាន់នឹងជីវិតនេះ ហើយក៏កុំសំចៃស្នាមញញឹមដែរ។
ជាមនុស្សស្រី ដំបូងបំផុតត្រូវចេះយកចិត្តទុកដាក់នឹងខ្លួនឯង មុនពេលរំពឹងអោយគេថែរក្សា។ ត្រូវចេះរកលុយដើម្បីធ្វើរឿងអ្វីដែលខ្លួនចង់ធ្វើ។ យើងរស់នៅសតវត្សទី២១ទៅហើយ បើនៅតែចាំគេទំនុកបម្រុងដូចជាអន់ពេកទេដឹង។ ត្រូវចងចាំថា ទោះជាអេឬមានគូក៏ដោយ ក៏យើងត្រូវឯករាជ្យរឿងហិរញ្ញវត្ថុដែរ ព្រោះមានអ្នកណាទៅដឹងទៅថាថ្ងៃណាគេនឹងទៅចោលយើងនោះ។ ហើយការលាដៃសុំលុយគេ មើលទៅក៏មិនសូវស្រួលភ្នែក និងចិត្តប៉ុន្មានដែរ។
ប្រសិនបើស្រលាញ់ប៉ះចំមនុស្សអត់បានការ ត្រូវក្លាហានបោះបង់ចោលភ្លាម។ កុំចិត្តទន់ ធ្វើទុក្ខបុកម្នេញ លន់តួ សុំអង្វរគេឲ្យសោះ ព្រោះវាគ្រាន់តែបន្ទាបតម្លៃរបស់អ្នកតែប៉ុណ្ណោះ។
រីឯប្រសិនបើជ្រុលចាប់ចិត្តលើនរណាម្នាក់នៅហាងកាហ្វេ ហាងបាយ ផ្សារទំនើប ឬកន្លែងចាក់សំរាម សូមផ្ដល់ឱកាសឲ្យខ្លួនឯង ហើយទុកការវាយតម្លៃរបស់សង្គមទៅម្ខាង។ ព្រោះបើនៅតែចាំឲ្យគេដើរមករកយើងមុន អាចក្នុងជាតិនេះអ្នកនឹងព្រៅក៏អាចថាបាន។នៅពេលយើងរស់នៅប្រកបដោយសុទិដ្ឋិនិយម ការស្រលាញ់របស់យើងក៏ខុសគ្នាដែរ។ អាយុ២០ឆ្នាំជាង អ្វីៗទាំងអស់កំពុងឈរនៅចំពោះមុខ។ សម្រេចយកសុភមង្គលឬទុក្ខសោកគឺអាស្រ័យលើអ្នកទាំងស្រុង៕





Leave a Comment