តើអ្នកត្រូវដឹងអ្វីខ្លះមុននឹងដាក់ពាក្យប្រឡងចូលក្របខណ្ឌអគ្គនាយកដ្ឋានពន្ធដារ
តាមដំណឹងដែលទទួលបាន អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការជ្រើសរើសមន្រ្តីក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០១៨ ឆាប់ៗនេះ សម្រាប់ចូលបម្រើការងារនៅ អគ្គនាយកដ្ឋានពន្ធដារ នៅសាខាពន្ធដារខេត្ត និងតាមខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ និងតាមបណ្តាសាខាពន្ធដារខេត្តក្រុងទូទាំងប្រទេស។
តើអ្នកត្រូវដឹងអ្វីខ្លះមុននឹងដាក់ពាក្យប្រឡងចូលក្របខណ្ឌអគ្គនាយកដ្ឋានពន្ធដារ?
អ្វីដែលអ្នកគ្រប់គ្នាត្រូវដឹងនោះគឺ៖
- អគ្គនាយកដ្ឋានពន្ធដារ ប្រកាសជ្រើសរើសនៅពេលណា? ឈប់ទទួលពាក្យនៅពេលណា?
- តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ កម្រិតជំនាញអ្វីខ្លះ ដែលយើងអាចដាក់ពាក្យប្រឡងបាន?
- តើមានវិញ្ញាសាអ្វីខ្លះដែលត្រូវប្រឡង ចេញកម្រិតណា?
- គន្លឹះអ្វីដែលធ្វើឱ្យយើងមានភារយជាប់ខ្ពស់?
- ការដាក់ពាក្យប្រលងតាម Online?
មុខវិជ្ជាប្រឡង ៖
- សេដ្ឋកិច្ច-ហិរញ្ញវត្ថុ (១០០ពិន្ទុ)
- ពន្ធដារ (១០០ពិន្ទុ)
- គណនេយ្យ (១០០ពិន្ទុ)
- កុំព្យូទ័រ (៥០ពិន្ទុ) និងអង់គ្លេស (៥០ពិន្ទុ)
- លក្ខខណ្ឌជ្រើសរើស ៖
- ក្របខណ្ឌ "ក"មានបរិញ្ញាបត្រឡើងទៅ
- បរិញ្ញាបត្រដែលអាចដាក់ពាក្យបានមាន៖ សេដ្ឋកិច្ច ហិរញ្ញវត្ថុ សវនកម្ម ធនាគារ ពាណិជ្ជសាស្រ្ត នីតិសាស្រ្ត និងរដ្ឋបាលធុរកិច្ច (ពន្ធដារ គណនេយ្យ ធនាគារ គ្រប់គ្រង សវនកម្ម ទីផ្សារ...)
- អាយុក្រោម ៣៥ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្រ
- អាយុក្រោម ៤៥ឆ្នាំ ចំពោះបេក្ខជនជាមន្រ្តីរាជការ
ការដាក់ពាក្យប្រឡង៖- ការដាក់ពាក្យមិនគិតថ្លៃ
- អាចរកពាក្យបានតាមរយៈវិបសាយអគ្គនាយកដ្ឋានពន្ធដារដាក់ឱ្យដោនឡូតhttp://www.tax.gov.kh/
- ទីតាំងដាក់ពាក្យ សាលាជាតិពន្ធដារ (ក្បែរស្ពានអាកាសតិចណូ)
- បេក្ខជនពិការ និងស្រ្តីត្រូវបានលើកទឹកចិត្តសម្រាប់ការប្រឡងជ្រើសរើស

Leave a Comment