ឧត្តមភរិយាទ្រាំឈឺចាប់ តែមិនដែលរអ៊ូប្រាប់ស្វាមីទេ!
ឧត្តមភរិយាល្អ ជាភរិយាគ្រប់លក្ខណ៍តែងតែប្រតិបត្តិគោរពស្វាមីយ៉ាងល្អ និងបម្រើមិនឱ្យហ្មងឡើយ។ ប៉ុន្តែសង្គមបច្ចុប្បន្នវាបានឃ្លាតឆ្ងាយបន្តិចម្តងៗពីច្បាប់ស្រីដែលបានចែងនៅក្នុងគម្ពីរក្បួនច្បាប់ដើម ដែលជាហេតុនាំឱ្យបាត់បង់នូវប្រពៃណីទំនៀមទម្លាប់មួយចំនួនរវាងស្វាមី និងភរិយា។
អ្វីដែលមិនចម្លែកនោះ ពេលនេះក៏នៅមានដែរស្ត្រីដែលតស៊ូដើម្បីគ្រួសារ ដើម្បីស្វាមីជាទីស្រឡាញ់របស់ខ្លួន។ ដូចជា ការមើលថែកូនបានយ៉ាងល្អ ធ្វើការងារផ្ទះសម្បែងឥតខ្លាចនឿយហត់ឡើយ ហើយនារីល្អបែបនេះនាងតែងតែមិនចេះរអ៊ូរទាំចំពោះស្វាមីឡើយ ព្រោះខ្លាចស្វាមីបារម្ភ។ ចំណែកនារីខាតលក្ខណ៍វិញនាងតែងមិនចេះជួយធ្វើការងារស្វាមី ចូលចិត្តដើរលេងផ្ទះគេ ដើរលេងយប់នឹងមិត្តភក្តិជាដើម។ ជាពិសេសនាងចូលចិត្តប្រើរបស់ថ្លៃៗ តែមិនបានជួយធ្វើការងារប្តី។




Leave a Comment