មានតែវិធីសាស្ត្រ ៣ នេះអាចបំបែកសត្រូវដោយជោគជ័យដែរ!!!!
វិធីដែលអាចយកឈ្នះលើសត្រូវបានក្នុងសមរភូមិ យើងអាចរៀបចំផែនការឱ្យបានមុនពេលចេញច្បាំង រៀបចំពីកលយុទ្ធយកឈ្នះលើសត្រូវរបស់ខ្លួន រៀនអំពីខ្លួនឯង រៀនអំពីសត្រូវរបស់ខ្លួន ស្គាល់ឱ្យច្បាស់អំពីចំណុចខ្លាំងនិងខ្សោយរបស់ខ្លួនឯង និងគូបដិបរបស់យើង។ គេថា “មេទ័ពពូកែរៀបចំយុទ្ធសាស្ត្រដឹងឈ្នះទើបចេញច្បាំង មេទ័ពដែលអន់ចេញច្បាំងក្នុងសមរភូមិទើបដឹងថាខ្លួនឯងចាញ់”។
បើការងារវិញ យើងត្រូវតែកំណត់ផែនការថាយើងធ្វើអ្វីខ្លះនៅក្នុងថ្ងៃនេះ ថ្ងៃស្អែក មួយសប្ដាហ៍ក្រោយ និងមួយឆ្នាំក្រោយ..។ ពុំនោះទេយើងនឹងមិនសម្រេចការងារដោយរលូតបានឡើយ។ មានអ្នកសុី មេដឹកនាំទ័ពជាច្រើនក្តីបានបរាជ័យវិញបន្ទាប់ពីការចាប់ផ្តើមដោយសារតែគេមិនបានត្រៀមលក្ខណៈឱ្យបានល្អ និងគ្មានផែនការយុទ្ធសាស្ត្រ។
ខាងក្រោមនេះ គឺជាចំណុចមួយចំនួនក្នុងការជួយឱ្យអ្នកសម្រេចដល់គោលដៅនៃសេចក្តីប្រាថ្នា៖
យុទ្ធសាស្ត្រទី១៖ រៀបចំគិតគូរលើខ្លួនឯង និងសត្រូវ
ការរៀបចំគិតគូរលើភាពខ្លាំង និងខ្សោយរបស់ខ្លួនឯង គឺជារឿងដែលសំខាន់បំផុត។ បើយើងខ្សោយតែទៅច្បាំងនឹងគេខ្លាំងទាំងងងឹតងងុល យើងនឹងចាញ់គេ។ ប៉ុន្តែបើយើងចេះស្គាល់ខ្លួនឯង ហើយរៀបចំកលល្បិចបានល្អយើងនឹងអាចឈ្នះ។ បើមិនអាចស្គាល់ពីខ្លួនឯង ស្គាល់ពីសត្រូវ ច្បាំងច្បាស់ណាស់នឹងចាញ់ ១០០% តែម្តង។
យុទ្ធសាស្រ្តទី២៖ បញ្ចេញសកម្មភាពឱ្យបានលឿនរហ័ស
ការបញ្ចេញសកម្មភាពលឿនរហ័សជាងសត្រូវ គឺជាការយកប្រៀបលើសត្រូវ ហើយអ្នកដែលមានប្រៀបជាងអ្នកនោះនឹងឈ្នះ។ ដូច្នេះចូរចងចាំថា រាល់ពេលរៀបចំផែនការយុទ្ធសាស្ត្រហើយ ចំណុចដែលត្រូវធ្វើបន្ទាប់ទៀត គឺការចេញច្បាំងឱ្យបានលឿនដូចជាសេះបោលដូច្នោះដែរ ជៀសវាងសត្រូវឆ្លៀតឱកាសល្អបានមុន។
យុទ្ធសាស្ត្រទី៣៖ កាត់ស្ពាន វាយបំបែកឆ្នាំ
នៅក្នុងយុទ្ធសាស្ត្រចុងក្រោយ យើងចង់សំដៅថា ត្រូវប្រាប់ដល់កងទ័ពថា បើយើងមិនអាចឈ្នះទេ គឺគ្មានជីវិតទៅជួបមុខប្រពន្ធកូនវិញទេ ដូច្នេះវិធីគឺមានតែម្យ៉ាងគត់ ច្បាំងទាល់តែឈ្នះ ច្បាំងដល់ដង្ហើមចុងក្រោយនៃជីវិត។
នៅក្នុងប្រវត្តិសាស្រ្តក៏មានការប្រើកងទ័ពបែបនេះដែរ ដោយមេទ័ពបានវាយកម្ទេចឆ្នាំង ដុតពន្លិចទូកចោលពេលឆ្លងផុតទន្លេ ហើយមេទ័ពបញ្ជាប្រាប់កងទ័ពថា វិធីដែលអាចទៅផ្ទះបានគឺមានតែការយកឈ្នះលើសត្រូវប៉ុណ្ណោះ ព្រោះស្បៀងនិងចានឆ្នាំង ក៏ដូចជាទូកត្រូវបានវាយកម្ទេចហើយ បើយើងឈ្នះនឹងមានសង្ឃឹម តែបើថ្ងៃនេះមិនឈ្នះប្រាកដជាដាច់បាយហើយស្លាប់ជាខ្មោចអត់ឃ្លានទៀត៕




Leave a Comment