សារៈប្រយោជន៍នៃការហូបផ្លែផាស៊ិន​ សម្រាប់សុខភាព.....


ផ្លែផាស៊ិន ជាផ្លែឈើដែលពេញនិយមនៅបណ្តាប្រទេសជាច្រើន មុនប្រទេសយើងទៅទៀត។ វាមានរសជាតិជូរអែម ក្លិនក្រអូប និងសំបូរគ្រាប់ច្រើនមែនទែន។ ផ្លែឈើនេះមានសំបកជាច្រើនពណ៌ រាប់តាំងពីស្វាយ លឿង និង ពណ៌មាស ក៏មានដែរ។ បើទោះបីជាយ៉ាងណាក៏ដោយ រសជាតិ និងអត្ថប្រយោជន៍នៃរុក្ខជាតិមួយប្រភេទនេះមិនខុសគ្នាឡើយ។ ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង៥ និងរបៀបក្នុងការធ្វើទឹកផាស៊ិនដ៏ឆ្ងាញ់ពិសាៈ

១. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមៈ ផ្លែផាស៊ិន បើទោះបីជាវាមានជាតិផ្អែម តែវាផ្ទុកនូវស្ករធម្មជាតិក្នុងបរិមាណមួយតិចតួចមិនប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម និងជាពិសេសវាសំបូរទៅដោយសារធាតុសរសៃ។
កត្តាទាំងពីរនេះធ្វើឲ្យវាជាផ្លែឈើល្អសម្រាប់អ្នកផ្ទុកជំងឺទឹកនោមផ្អែម និងចង់បង្ការកុំឱ្យកើតមានជំងឺនេះឡើង ពីព្រោះសារធាតុសរសៃនៃផ្លែឈើនេះ អាចធ្វើឲ្យចំណង់អាហារយើងធ្លាក់ចុះ ហើយមានអារម្មណ៍ថាឆ្អែត ដូច្នេះវាជួយកាត់បន្ថយកម្រិតកាឡូរី និងបរិមាណជាតិស្ករទទួលបានពីចំណីអាហារ ដែលកត្តានេះហើយល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ចាំចាច់ត្រូវរក្សាកម្រិតជាតិស្ករឲ្យក្នុងកម្រិតមួយធម្មតា។


២. ល្អសម្រាប់សុខភាពស្បែកៈ ផ្លែផាស៊ិនសំបូរទៅដោយសារធាតុប្រឆាំងនឹងជាតិពុលជាច្រើន ដូចជា Vitamin C Vitamin A និងសារធាតុពិសេសៗមួយចំនួនទៀត។ សារធាតុទាំងនេះជួយកំចាត់ចោលនូវពពួកម៉ូលេគុលសេរីផលិតដោយកោសិកាយើងផ្ទាល់ ដែលម៉ូលេគុលនេះអាចទៅបំផ្លិចបំផ្លាញទ្រង់ទ្រាយ និងដំណើរការនៃកោសិកាស្បែកយើងបាន។ ជាពិសេសសារធាតុប្រឆាំងជាតិពុលនេះ ថែមទាំងជួយបង្កើនភាពរលោងនៃផ្ទៃស្បែកទៀតផង។

៣. របៀបក្នុងការធ្វើទឹកផាស៊ិនៈ របៀបដ៏ងាយស្រួល លឿន និងមានរសជាតិឆ្ងាញ់ គឺការធ្វើផាស៊ិនសូដាទឹកដោះគោ។ ផាស៊ិនពីរទៅបីផ្លែ គ្រប់គ្រាន់សម្រាប់ភេសជ្ជៈផាស៊ិនមួយកែវហើយ។ ដំបូងកាត់ផ្លែជាពីរកំណាត់ ហើយត្រងយកតែទឹកវាសុទ្ធ ឬ ក៏អាចលាយជាមួយគ្រាប់វាក៏បានដែរ ព្រោះគ្រាប់វាអាចហូបបាន។ រួចលាយទឹកផាស៊ិនសុទ្ធទើបត្រង់រួចនោះ ជាមួយនឹងទឹកដោះគោខាប់ ហើយកូរឲ្យសព្វល្អ ទើបដាក់ជាមួយសូដាក្នុងបរិមាណមួយល្មម មិនច្រើនពេក ព្រោះអាចបាត់បង់រសជាតិផាស៊ិន។ ចុងបញ្ចប់ អ្នកអាចលាយជាមួយទឹកកក ឬ ផឹកសុទ្ធតែម្តង៕

No comments

Powered by Blogger.