មិនធ្លាប់ដឹងសោះ ក្រោយឃើញប្រតិកម្មគីមីរវាងកូកាកូឡា ជាមួយនឹងទឹកដោះគោ
ភេសជ្ជៈដែលដាក់លក់នៅលើទីផ្សារយើងសព្វថ្ងៃនេះមានច្រើនប្រភេទមែនទែន សឹងតែរាប់លែងចង់អស់ទៅហើយ ផលិតផលខ្លះក៏ត្រូវបានច្បាប់អនុញ្ញាត្តិអោយធ្វើអាជីវកម្ម ឯផលិតផលខ្លះទៀតក៏ត្រូវបានច្បាប់ហាមឃាត់ផងដែរ។ តួយ៉ាងសម្រាប់ភេសជ្ជៈកូកាកូឡាជាភេសជ្ជៈដ៏ពេញនិយមមួយប្រភេទនៅពាសពេញពិភពលោកតែម្តង។ ចំណែកនៅក្នុងវីដេអូឃ្លីបមួយនេះវិញ យើងសង្កេតឃើញមានការសាកល្បងលាយបញ្ចូលគ្នារវាងភេសជ្ជៈកូកាកូឡា និងទឹកដោះគោដើម្បីចង់ដឹងពីប្រតិកម្មរវាងភេសជ្ជៈទាំងពីរប្រភេទនេះ។ យើងសង្កេតឃើញថា ក្រោយពីលាយចូលគ្នាហើយទុកចោលប្រហែលមួយម៉ោងរួច យើងស្រាប់តែឃើញទឹកកូកាប្រែទៅជាថ្លា ហើយសារជាតិពណ៏បានធ្លាក់ចុះទៅក្រោមបាតដបតែម្តង មិនដឹងថា
ទឹកដោះគោមានសារជាតិអ្វីដែលទៅកាត់បំផ្លាញជាតិពណ៏របស់ភេសជ្ជៈកូកានោះទេ។ ក្រោយពីបានទស្សនាវីដេអូឃ្លីបមួយនេះ ប្រហែលជាអ្នកទាំងអស់គ្នាមានភាពភ័យខ្លាចហើយមែនទេក្នុងការផឹកភេសជ្ជៈទាំងពីរនេះដំណាលគ្នានោះ ចឹងហើយបើយល់ល្អ កុំផឹករបស់ទាំងពីរនេះក្នុងពេលជាមួយគ្នាអី។ ចង់ដឹងថាប្រតិកម្មរវាងភេសជ្ជៈកូកា និងទឹកដោះគោយ៉ាងណានោះ សូមបងប្អូនអូសទៅកាន់ផ្នែកខាងក្រោមបង្អស់ដើម្បីអាចទស្សនារូបភាពនីមួយៗបាន។



Leave a Comment