សំនួរមួយចំនួនដែលគូរស្វាមី ភរិយាថ្មី ត្រូវចូលរួមដោះស្រាយជាមួយគ្នានាពេលអនាគតក្រោយពេលរៀបការ ៖
អនាគតគ្រួសារ
– តើអ្នកចង់មានកូនទេ? តើមានប៉ុន្មាន?
– តើរយៈពេលប៉ុន្មាន បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ ទើបមានកូន?
– តើអ្នកចង់ធ្វើជាឪពុកម្តាយប្រភេទណា?
– តើអ្នកណាជាអ្នកមើលថែទាំកូន នឹងនៅផ្ទះជាមួយកូន?
– តើអ្នកមានគម្រោងរៀបចំថ្ងៃឈប់សម្រាកជាមួយក្រុមគ្រួសារទាំងសងខាងដោយរបៀបណា?
ផ្នែកហិរញ្ញវត្ថុ
– តើអ្វីជាគោលដៅហិរញ្ញវត្ថុរបស់យើង?
– ទាំងប្តី ប្រពន្ធ រួមគ្នា តើយើងជំពាក់បំណុលប៉ុន្មាន?
– តើថវិកានៅក្នុងគ្រួសាររបស់យើងត្រូវបែងចែកយ៉ាងដូចម្តេច?
– តើតម្រូវអោយមានគណនីធនាគាររួមគ្នា ឬដាច់ដោយឡែក?
– តើអ្នកជាអ្នកសន្សំ ឬជាអ្នកចំណាយ?
ការរំពឹងទុកពេលអាពាហ៍ពិពាហ៍
– តើអ្នកមានគម្រោងបែងចែកការងារផ្ទះយ៉ាងដូចម្តេច?
– តើអ្នកត្រូវធ្វើអ្វីខ្លះក្រោយ អាពាហ៍ពិពាហ៍នេះ?
– តើអ្នក រក្សាទំនាក់ទំនងជាមួយមិត្តភក្តិដែលមានភេទផ្ទុយគ្នាយ៉ាងដូចម្តេច?
– តើចំណាយពេលប៉ុន្មានជាមួយគ្នា និងចំណាយពេលប៉ុន្មានជាមួយមិត្តភក្តិឬក្រុមគ្រួសារ?
– តើអបិយជំនឿរ និងសាសនា មានចំណែកក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកឬទេ?
ភាពស្និទ្ធស្នាល
– តើអ្នកគិតថាការរៀបអាពាហ៍ពិពាហ៍នេះជាការបោកប្រាស់ដែរឬទេ?
– តើអ្នករំពឹងថានឹងមានភាពស្និទ្ធស្នាលផ្លូវភេទច្រើនប៉ុណ្ណា?
– តើមានបញ្ហារអ្វីខ្លះដែលទាក់ទងនឹង ខាងផ្លូវភេទ?
– បើសិនបើផ្នែករាងកាយណាមួយត្រូវបានបាត់បង់ តើអ្វីដែលនឹងត្រូវបន្សល់ទុកនៅក្នុងទំនាក់ទំនងរបស់យើង?
– តើអ្នកផ្តល់តម្រូវការប្តី ប្រពន្ធអោយគ្នាទៅវិញទៅមកបានគ្រប់គ្រាន់ដែរឬទេ?
សំនួរទាំងអស់នេះគ្រាន់តែជាសំនួរមួយចំនួនប៉ុន្នោះ ព្រោះការសួរនិងឆ្លើយនូវសំនួរអស់ទាំងនេះ នឹងបង្ហាញថា អ្នកទាំងពីរ គឺមានផែនការច្បាស់លាស់ និងបានត្រៀមខ្លួនរួចរាល់សម្រាប់បង្កើតគ្រួសារថ្មីមួយប្រកបដោយសុភមង្គលហើយ៕


Leave a Comment