ជ្រើសរើសមនុស្សដែលស្រលាញ់យើង កុំជ្រើសរើសមនុស្សដែលយយើងគិតថាល្អគ្រប់ដប់


បុរសម្នាក់បានណាត់ជួបជាមួយនារី ម្នាក់ដែលគាត់ស្រលាញ់ ហើយរាល់ពេលដែលណាត់ជួបនាងតែងតែធ្វើអោយគាត់ខកចិត្តគ្រប់ពេល។  ហើយ មានថ្ងៃមួយ នាងបានបដិសេដការណាត់ជួប ដោយនាងបានប្រាប់គាត់ថា “ ខ្ញុំមិនចង់ណាត់ជួបជាមួយអ្នកទៀតទេ” ។


ប៉ុន្នានខែក្រោយមក នាងក៏បានផ្លាស់ប្តូរចិត្ត ដោយនាងសម្គាល់ឃើញថា នាងខ្លួនឯងមានចិត្តស្រលាញ់បុរសម្នាក់នោះ ហើយនាងក៏បានព្យាយាមទាក់ទង់បុរសម្នាក់នោះវិញ ដោយអោយបុរសម្នាក់ផ្តល់ឳកាសអោយនាងម្តងទៀត ហើយនាងថែមទាំងសន្យាថានាងនឹងមិនធ្វើអោយបុរសម្នាក់នោះខូចចិត្តទៀតនោះទេ។

បន្តិចក្រោយមកបុរសម្នាក់នោះក៏សើចតិច​ តិច ដោយនិយាយថា មានតែមនុស្សល្ងង់ទេដែលត្រលប់ទៅស្រលាញ់ អ្នកដែលចូលចិត្តធ្វើអោយគេឈឺចាប់នោះ។

នារីម្នាក់នោះស្តាប់ហើយបែរជាយំ នឹងមានអារម្មណ៍ស្តាយក្រោយយ៉ាងខ្លាំង តែត្រូវបានបុរសម្នាក់នោះ ស្ទុះមកឪបនាងយ៉ាងពេញដៃ និង និយាយថា មនុស្សម្នាក់នោះគឺជាបងនឹងហើយ៕

No comments

Powered by Blogger.