កោះស្អាតជាច្រើនផ្សេងទៀតនៅខេត្តព្រះសីហនុអ្នកគួរសាកល្បង


ពេលដែលនិយាយដល់ខេត្តព្រះសីហនុ​ យើងនឹកឃើញមុនគេគឺកោះរុង និងរុងសន្លឹមហើយមែនទេ?​ ប៉ុន្តែមិនមែនមានតែកោះពីរនោះនៅខេត្តព្រះសីហនុទេដែលយើងគួរទៅលេង នៅមានកោះផ្សេងៗទៀតដែលស្អាតៗ និងមានធម្មជាតិស្រស់ត្រកាល។
ខាងក្រោមនេះជាកោះនៅខេត្តព្រះសីហនុដែលអ្នកមិនគួររំលង៖

១.​ កោះឬស្សី
កោះឬស្សីគឺជាកោះដ៏ស្រស់ស្អាតមួយនៅខេត្តព្រះសីហនុជាមួយនឹងទឹកសមុទ្រថ្លាឆ្វង់។ យើងចំណាយពេលប្រហែល ១ម៉ោង កន្លះក្នុងការជិះទូកទៅ។ នៅទីនោះមាន Resort និង Bar ដែលយើងអាចលេងកម្សាន្តបានយ៉ាងសប្បាយ។


២. កោះតាគៀវ
កោះតាគៀវគឺជាកោះដែលជិតជាងគេក្នុងចំណោមកោះផ្សេងទៀតនៅខេត្តព្រះសីហនុដែលយើងចំណាយពេលធ្វើដំណើរត្រឹមតែ ១ម៉ោងតែប៉ុណ្ណោះ។ នៅទីនោះមានទេសភាពស្អាតនិងទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើន។

៣. កោះតាង
គឺជាកោះដែលពុំសូវមានមនុស្សរស់នៅ ប៉ុន្តែមានទេសភាពនិងទឹកសមុទ្រស្អាតឥតខ្ចោះ។ យើងត្រូវធ្វើដំណើរចំណាយពេល៥ម៉ោងដើម្បីទៅដល់ទីនោះ។

៤. កោះថ្មី
កោះថ្មីគឺជាផ្នែកមួយនៃសមុទ្ររាមដែលមានទេសភាពមិនចាញ់កោះផ្សេងៗឡើយ។ នៅកោះនោះក៏មាន Resort សម្រាប់ភ្ញៀវទេសចរស្នាក់នៅផងដែរ។

No comments

Powered by Blogger.