ទើបតែដឹងថាឡានបុកកំពិតបន្តិចបន្តួច មិនចាំបាច់ទៅជាងនាំតែអស់លុយទេ សាកល្បងជួសជុលដោយខ្លួនឯងបាន


យើងជៀសមិនផុតទេ រឿងបើកឡានប៉ះគ្នា ឬរឺយ៉ែឡានថយក្រោយប៉ះអ្វីកំពិតបន្តិចបន្តួចនោះ ចឹងហើយយើងមិនចាំបាច់ទៅអោយជាងធ្វើនាំតែអស់លុយនោះទេ ប៉ុន្តែយើងអាចសាកល្បងជួសជុលវាដោយខ្លួនឯងបាន ប្រសិនជាការកំពិត ឬការខូចខាតនោះមិនធ្ងន់ធ្ងរនោះ។ គន្លឺះសំខាន់ដើម្បីអោយផ្នែកដែលកំពិតនោះត្រឡប់មកកាន់សភាពដើមនោះ គឺទឹកក្តៅដាំពុះនេះតែម្តង ដោយបងប្អូនគ្រាន់តែយកទឹកក្តៅនោះមកចាក់ស្រោចនៅត្រង់កន្លែងដែលកំពិតអោយបានយូរបន្តិច ហើយយកឧបករណ៏ជុបបង្គន់ ជប់វាអោយដូចសភាពដើមវិញតែម្តង ឬប្រសិនជាវាធ្ងន់ធ្ងរពេក អ្នកអាចយកដៃរុញសង្កត់វាពីខាងក្នុងតែម្តង។

ចង់ដឹងកាន់តែច្បាស់ថាការជួសជុលរថយន្តដែលកំពិតបន្តិចបន្តួចដោយខ្លួនឯង គេធ្វើយ៉ាងណានោះ សូមបងប្អូនអូសទៅកាន់ផ្នែកខាងក្រោមបង្អស់ដើម្បីអាចទស្សនារូបភាពនីមួយៗបាន។

No comments

Powered by Blogger.