ស្លុតចិត្ត! លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា បានទទួលមរណភាពហើយ នៅឯប្រទេសស្វីស
ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពហើយ នៅវេលាម៉ោង២ និង៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស បន្ទាប់លោកបានធ្លាក់ខ្លួនឈឺរយៈពេលជាយូរមកហើយ។ នេះបើតាមលោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ថ្លែងប្រាប់បណ្តាញព័ត៌មាន ។
ការទទួលមរណភាពរបស់លោក វេជ្ជបណ្ឌិត Beat Richner ដែលជាបិតាស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា និងជាពេទ្យទេវតាមួយរូបដែលបានសង្គ្រោះជីវិតកុមារកម្ពុជាជាច្រេីនសែននាក់ ដោយឈរលេីគោលការណ៍ សប្បុរសធម៌ មនុស្សធម៌ ពិតប្រាកដ ដោយពុំទាមទារផលតបស្នងអ្វីទាំងអស់ ជាកិច្ចឆ្លេីយតបនៃការបាត់បង់ដ៏ធំធេងនេះ ។
ក្នុងនាមខ្ញុំដែលជាកូនខ្មែរមួយរូប សូមសម្ដែងនូវការដឹងគុណ និងគោរពចំពោះដួងវិញ្ញាណខន្ធរបស់លោកឲ្យបាន យោនយកកំណើតនាឋានបរមសុខ ។ RIP
ក្នុងនាមខ្ញុំដែលជាកូនខ្មែរមួយរូប សូមសម្ដែងនូវការដឹងគុណ និងគោរពចំពោះដួងវិញ្ញាណខន្ធរបស់លោកឲ្យបាន យោនយកកំណើតនាឋានបរមសុខ ។ RIP







Leave a Comment