អ្នកគ្រូម្នាក់ នាំកូនសិស្សរាំចង្វាក់សារ៉ាវ៉ាន់ក្នុងវិទ្យាល័យមួយ ល្បីពេញ facebook ...


នេះជារឿងកម្របានកើតឡើង នឹងគួរឲ្យកោតសរសើរសម្រាប់វិទ្យាល័យមួយ  ដែលអ្នកគ្រូនៅក្នុងវិទ្យាល័យនោះបាននាំកូនសិស្សជាច្រើននាក់មកតម្រង់ជួរគ្នានៅខាងមុខបង្គោលទង់ជាតិហើយក៏បាននាំកូនសិស្សរាំក្បាច់ប្រពៃណីរបស់ខ្មែរយើងគឺ ចង្វាក់សារ៉ាវ៉ាន់ គ្រាន់តែវីដេអូនេះបានបង្ហោះចូលក្នុងបណ្ដាញសង្គមហ្វេសប៊ុកគឺបានទទួលការគាំទ្រជាច្រើនពីសំណាក់មហាជននិងហើយគេ។កោតសរសើរអ្នកគ្រូលោកគ្រូនៅក្នុងវិទ្យាល័យនោះរួមទាំងកូនសិស្សទាំងនោះផងដែរ។



ហើយលោកគ្រូនាយកនិងអ្នកគ្រូ លោកគ្រូ នៅវិទ្យាល័យនោះត្រូវបានមហាជនជាច្រើនកោតសរសើរថា ៖ ពិតជាល្អណាស់តែអ្នកគ្រូ លោកគ្រូ ដែលបានលើកយកក្បាច់រាំរបស់ខ្មែរយើងជាចង្វាក់សារ៉ាវ៉ាន់មកបង្រៀនដល់កូនខ្មែរគ្រប់គ្នាឲ្យចងចាំនឹងចេះរាំចង្វាក់រប្រពៃណីបស់ខ្មែរយើង។នេះគឺជាគំរូដ៏ល្អមួយសម្រាប់លោកគ្រូអ្នកគ្រូនៅវិទ្យាល័យផ្សេងគួរតែយកតម្រាប់តាមវិទ្យាល័យនេះនៅពេលដែលម៉ោងទំនេរឬក៏ម៉ោងសិល្បៈគួរតែបង្រៀនកូនខ្មែរអោយចេះរាំពីចង្វាក់ប្រពៃណីរបស់ខ្មែរយើង ដើម្បីថែរក្សាវប្បធម៌របស់ដូនតាខ្មែរតាំងពីបរមបុរាណ។



No comments

Powered by Blogger.