ត្រឹមតែ 1ថ្ងៃសោះ វិដេអូក្មេងប្រុស និង​ក្មេងស្រីកម្ពុជារូបនេះ ល្បីដល់កាសែតចិន ហើយមានអ្នកទស្សនាដល់ទៅជាង 5លានដង


ក្មេងប្រុសកម្ពុជាម្នាក់ដែលលក់វត្ថុអនុស្សាវរីយ៍ នៅក្នុងតំបន់អង្គរខេត្តសៀមរាប បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ភ្ញៀវទេសចរណ៍ម្នាក់រហូតនាងធ្វើការថតវិដេអូទុកដើម្បីផ្សព្វផ្សាយ។ អ្វីដែលគេនឹកស្មានមិនដល់នោះគឺ ក្មេងប្រុសដែលនិយាយបានជាង១០ភាសារូបនេះ ទទូលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម រហូតមានកាសែតចិនផ្សព្វផ្សាយព័ត៌មានពីប្អូនថែមទៀតផង ហើយវិដេអូរបស់ប្អូនត្រូវបានគេទស្សនាដល់ទៅជាង៥លានដង ត្រឹមពេល១ថ្ងៃប៉ុណ្ណោះ។



គួរបញ្ជាក់ផងដែរថា ប្អូនប្រុសរូបនេះអាចនិយាយនិងចេះស្តាប់ប្រមាណជាង១០ភាសា ដូចជា ចិន ជប៉ុន កូរ៉េ អង់គ្លេស អេសស្បាញ ហ្វីលីពីន ម៉ាឡេស៊ី បារាំង អាល្លឺម៉ង់ និងភាសាផ្សេងៗទៀត ទោះបីប្អូនមិនចេះគ្រប់ជ្រុងជ្រោយក៏ដោយ។ ទេពកោសល្យនិង សមត្ថភាពដ៏អស្ចារ្យមួយនេះ ប្អូនអាចចាប់យកភាសាបានយ៉ាងច្រើន ហើយប្អូនប្រុសបញ្ជាក់ថាគឺទទួលបានពីការបង្រៀនខ្លះៗពី អ្នកមគ្គុទេសទេសចរណ៍នៅខេត្តសៀមរាប នេះតែម្តងដោយមិនបានចូលសាលានោះទេ៕





ក្រោយពីបានឃើញការសួរនាំ ម្ចាស់គណនីជនជាតិបរទេសដែលបង្ហោះវិដេអូនេះផ្ទាល់ បានបង្ហោះសារឲ្យដឹងថា៖ ការមកកម្សាន្តនៅកម្ពុជាលើកនេះ គឺខ្លួនបានជួបនឹងក្មេងៗអស្ចារ្យ ២រូប ដោយក្មេងទី ១ គឺកុមារីមានវ័យ ៧ឆ្នាំមួយរូប ដើរលក់ខ្លុយ មានសមត្ថភាពអាចច្រៀងបទល្បីក្នុងកម្មវិធី TikTok Learn To Meow បានយ៉ាងស្ទាត់ជំនាញតែម្ដង។ ហើយក្រោយមកគឺក្មេងប្រុសទី ២ នេះ អាចនិយាយបានជាង ១០ភាសានេះឯង។ ហើយក្មេងទាំង ២ នេះ សុទ្ធតែជាអ្នកលក់វត្ថុអនុស្សាវរីយ៍ ដែលគាត់បានជួបនៅប្រាសាទតាព្រហ្ម ខេត្តសៀមរាប ហើយគាត់ពិតជារំភើបណាស់ពេលបានជួបក្មេងៗ ពូកែបែបនេះ៕






ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖




No comments

Powered by Blogger.