បងខំធ្វើការ​ 5ឆ្នាំមិនហានសំរាកដើម្បីអូន តែបែរជាផ្ដល់ឲ្យបងត្រឹមតែ **ពាក្យថាប្រុសល្ងង់ៗ** អោយអូនបោកប្រាស់រាប់សិបឆ្នាំ ទាំងដឹងថាអូនមិនស្រលាញ់បងបន្តិចសោះ


អូនសម្លាញ់! បងហៅអូនថាអូនសម្លាញ់ជាលើកចុងក្រោយ ហើយបងដឹងថាអូនមកនៅជាមួយបង ព្រោះអូនខ្ជិលធ្វើកា តែបងទទួលយកបាន បងរាប់រងចញ្ចឹមអូន ព្រោះបងមិនមែនជាប្រុសស្អាត បងមិនមានសាច់ដុំធំៗ បងមិនសូវចេះនិយាយផ្អែម បែបរ៉ូម៉េនទិក តែបងស្រលាញ់អូន។

អូនជាមនុស្សខ្លួនតូចរាងតួចច្រឡឹងគួរឲ្យស្រលាញ់ អូនពូកែតែងខ្លួន អូនពូកែធ្វើខ្លួនអោយចូលក្នុងចំណោមគេចុះ យើងស្រលាញ់គ្នាតាំងពីនៅរៀនរហូតដល់រៀនចប់ អូនសុំបែកបងជិត50ដងមកហើយ តែបងនៅតែអត់ឳនអោយអូនជានិច្ច ព្រោះបងស្រលាញ់អូន ហើយការត្រូវគ្នាលើកនេះអូនបានសុំបងមកនៅជាមួយទាំងដែលមិនទាន់រៀបការ បងសប្បាយចិត្តណាស់រកអ្វីប្រៀបផ្ទឹមបាន។ បងសុខចិត្តធ្វើការថែមម៉ោង មិនបានសំរាកដើម្បីបានលុយអោយចាយទិញស្បែកឡើងល្អៗ ទិញអ្វីដែលអូនចង់បានម៉ាក់ហាមក៏បងមិនស្ដាប់ បងគិតថាលើកនេះបងបានបំពេញនៅអ្វីដែលអូនចង់បានហើយអូននឹងមិនទៅចោលបងទៀតទេ។

មែនអូនមិនទៅចោលបងទេ តែអូនចាយលុយបងហើយទៅដើលេងសប្បាយជាមួយប្រុសផ្សេង បងចូលក្នុងបន្ទប់បងឃើញស្រោមអនាម័យទើបប្រើថ្មីៗទាំងដែលបងទើបមកពីធ្វើការ ចឹងហើយបានជាបងឆាតមករកអូន។
តែអូនដូចជាមិនសូវយកចិត្ត ថ្ងៃអាទិត្យបងបបួលអូនដើរលេងអូនមិនទៅព្រោះអូនដើរលេងជាមួយគេឆ្អែតហើយ ពេលនេះបងភ្ញាក់ខ្លួនហើយ បងឈប់ងប់ងល់នឹងអូនទៀតហើយ កំលាំងញើសឈាមដែលបងរកបានអូនចាយចុះ បងលាហើយ មិនបាច់សុំបងបែកទៀតទេលើកនេះបងជាអ្នកសុំបែកម្ដង៕


No comments

Powered by Blogger.