កូនប្រុសលោកឧកញ៉ាម៉ុង ឬទ្ធី ឃើញសត្វកន្ធាយមួយក្បាលអាយុ 50 ឆ្នាំ លោកក៍បានចំណាយលុយជាច្រើនដើម្បីទិញមកប្រលែង ពិតជាបានបុណ្យខ្លាំងណាស់!
នៅក្នុងប្រទេសកម្ពុជាយើងនរណាដែលថាមិនស្គាល់លោកឧកញ៉ាម៉ុង ឬទ្ធី ដែលលោកគឺជាឧកញ៉ាគំរូមួយរូប ដែលគេគ្រប់គ្នាតែងតែហៅលោកថា ឧកញ៉ាចិត្តធម៍ ដោយលោកចូលចិត្តធ្វើខ្លួនជាលក្ខណះសាមញ្ញ ហើយលោកគឺចូលចិត្តជួយប្រជាជនដែលក្រីក្រ ដោយលោកបើជួយគេហើយ គឺជួយមួយជិវិតតែម្តង ដោយរយះផ្តល់កាងារអោយគេធ្វើ នឹងកន្លែងស្នាក់នៅ ដោយជាក់ស្តែងពេលនេះ លោកឧកញ៉ាបានជួយគ្រួសារក្រីក្ររាប់មឺុនគ្រួសាររួចមកហើយ។
តាមរយះផេកហ្វេសបុករបស់លោកឧកញ៉ាផ្ទាល់ដែលមានឈ្មោះថា ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy បានបង្ហោះថា «វេលាម៉ោង១១ព្រឹកថ្លៃអាទិត្យទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយក្តីមេត្តាអាណិតស្រលាញ់សត្វព្រៃដ៏កម្រជិតផុតពូជ កូនប្រុសខ្ញុំម៉ុង ចាន់ថុលបានសុំចែកទិញយកសត្វកន្ធាយទម្ងន់ 39,50kg (សាមសិបប្រាំបួនគីឡូកន្លះ)ដែលមានអាយុកាលមិនតិចជាង៥០ឆ្នាំទេមើលទៅ ក្នុងតម្លៃ 3,950,000៛ ដែលគេបាននាំគ្នាសម្លៀងបាំងតោផ្សំគ្រឿងសម្រាប់ឆាក្តៅរួចជាស្រេចទៅហើយ។
កូនយកមកជូនប៉ា ម៉ាក់យកទៅធ្វើអីក៏ធ្វើទៅស្រេចតែចិត្តខ្ញុំនិងភរិយាបានឯកភាពគ្នា យកមកព្រលែងនៅឫទ្ធី សែនជ័យដើម្បីថែរក្សាការពារទុកកុំអោយមានគ្រោះចង្រៃ បាំងតោនេះមកតាមយាយីបន្តទៅមុខទៀត រូបខ្ញុំនឹងភរិយាសុំផ្ញើរជូនបុណ្យកុសលនេះទៅដល់មនុស្សដែលចេះមានក្តីមេត្តាទាំងអស់គ្នា»៕








Leave a Comment