ពិតជារំភើបរីករាយខ្លាំងណាស់!!! រោងចក្រដំឡើងរថយន្ត មាននៅកម្ពុជាហើយ រីឯតម្លៃសមរម្យ…(មានវីដេអូ)
រថយន្ត ដែលប្រទេសកម្ពុជាយើងបាននឹងកំពុងតែប្រើប្រាស់សព្វថ្ងៃនេះ គឺមានការនាំចូលពីបរទេស ភាគច្រើនគឺនាំចូលនូវរថយន្តមួយទឹកៗ ព្រោះវាមានតំលៃសមរម្យ ដែលប្រជាជនភាគច្រើនមានលទ្ធភាពក្នុងការទិញ ហើយមួយចំនួនក៏បានទិញដោយការបង់រំលោះជាដើម។
ដោយឡែក អ្វីដែលគួរឲ្យរីករាយ និងចាប់អារម្មណ៍ជាខ្លាំងនោះ ប្រទេសកម្ពុជាយើង ចាប់ផ្តើមមានរោងចក្រដំឡើងរថយន្តដោយខ្លួនឯងហើយ ដែលមានទីតាំងស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។ មួយវិញទៀតនោះ រោងចក្រមួយនេះ បានផ្តល់ឱកាសកាងារទៅដល់ប្រជាជនខ្មែរមួយចំនួនផងដែរ ដែលមានចំនួន ២៤៣នាក់ ក្នុងនោះមានស្រី ៤៣នាក់ និងអ្នកបច្ចេកទេសរបស់កូរ៉េ ៩នាក់។
រោងចក្រដំឡើងរថយន្តមួយនេះ បានមានទិសដៅផលិតរថយន្តឲ្យបានចំនួន ២ម៉ឺនគ្រឿងក្នុង១ឆ្នាំ ដើម្បីផ្គត់ផ្គង់ទៅដល់ការរីកចម្រើនទៅមុខឥតឈប់ឈរ ក៏ដូចជាការមានលទ្ធភាពក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។ ចំណែកឯតម្លៃវិញ គឺមានតម្លៃចាប់ពី ២មុឺនដុល្លា ដល់៤មុឺនដុល្លាសហរដ្ឋអាមេរិក។
ក្នុងនោះដែរ រោងចក្រខាងលើបានផលិតនៅរថយន្តជាច្រើនប្រភេទ ដែលមានជាលក្ខណៈរថយន្តតូចសំរាប់គ្រួសា រថយន្តសំរាប់ដឹកភ្ញៀវ រថយន្តសំរាប់ដឹកឥវ៉ាន់ និងរថយន្តសំរាប់ដឹកកម្មករជាដើម ហើយក្រុមហ៊ុនក៏បានផ្តល់អទិភាពដល់ម្ចាស់អាជីវកម្មដែលចង់ជីវ អាចធ្វើការបង់រំលោះជាមួយអត្រាការប្រាក់ដ៏ទាបពិសេសផងដែរ។

Leave a Comment