សង្ស័យព្រះសង្ឃប្រាប់លេខឆ្នោតខុស ទើបមកដេញវាយផ្អើលវត្ត (វីដេអូ)

ថៃ៖ ថ្មីៗនេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chondan Klaewpairee បានបង្ហោះវីដេអូឃ្លីបមួយ ដោយបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ផ្ទុះហិង្សាជាមួយព្រះសង្ឃមួយអង្គទាំងកម្រោល ហើយចំពោះហេតុផលរហូតឈានដល់កើតមានហិង្សានេះ ពុំមានអ្នកណាម្នាក់ដឹងច្បាស់ឡើយ ។



យ៉ាងណមិញ បើតាមការប៉ាន់ស្មានរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានឱ្យដឹងយ៉ាងដូច្នេះថា បុរសមិនបង្ហាញអត្តសញ្ញាណខាងលើនេះ បានមករករឿងព្រះសង្ឃបន្ទាប់ពីលេខឆ្នោតចេញរួច ហើយគេសង្ស័យថាប្រហែលជាពាក់ព័ន្ធជាមួយការទស្សន៍ទាយខុសរបស់ព្រះសង្ឃហើយ ទើបពេលចាញ់ឆ្នោតបុរសរូបនោះមករករឿង រហូតឈានដល់វាយតប់ព្រះសង្ឃ ។
សូមបញ្ជាក់ថា នេះគ្រាន់តែការប៉ាន់ស្មានរបស់អ្នកនៅក្នុងហេតុការប៉ុណ្ណោះ ប៉ុន្តែមូលហេតុពិតប្រាកដពុំមានអ្នកណាម្នាក់ដឹងឡើយ ៕
សហការី KBN
ប្រភព៖ khaosod
Leave a Comment