Woo ហ្គេម PUBG អជ្ញាធរប្រទេស អ៊ីរ៉ាក់ នឹងពិចារណាក្នុងការបិទ ក្រោមហេតុផលដែល…
បងប្អូនប្រិយមិត្តមួយចំនួនធំ ជាពិសេសអ្នកចិត្តលេងហ្គេចតែម្តងប្រកដជាស្គាល់នូវហ្គេម (PUBG) ប្រភេទនេះ រួចមកហើយ ហ្គេមនេះមានឈ្មោះពេញថា PlayerUnknown’s BattleGrounds ដែលបង្ហាញពីការបាញ់ប្រហារគ្នា រួមជាមួយនិងទេសភាពជាលក្ខណៈ Background ដែលមានជាក់លាក់ក្នុងពិភពលោកផងដែរ។
ហ្គេម PUBG ពិតជាមានការពេញនិយមខ្លាំងណាស់នាពេលបច្ចុប្បន្ននេះនៅលើសកលលោក រីឯមនុស្សមួយចំនួន ដូចជាយុវវ័យ សិស្សានុសិស្សក៏កំពុងតែមានការវក់វីជាមួយនិងហ្គេមនេះផងដែរ ដែលពិតជាមានភាពប៉ះពាល់ខ្លាំងណាស់លើការសិក្សារបស់ពួកគេ។
ដោយឡែកនៅប្រទេស អ៊ីរ៉ាក់វិញ អជ្ញាធរបានសម្តែងនូវក្តីព្រួយបារម្ភជាខ្លាំង និងថែមទាំងព្រមានបិទហ្គេម PUBG នេះទៀតផង ពីព្រោះតែហ្គេមនេះបានកំពុងធ្វើឲ្យប្រជាជនរបស់ខ្លួនមួយចំនួនវក់ក្នុងការលេងហ្គេមនេះ ហើយធ្វើឲ្យភ្លេចការសិក្សា និងការរកសុីជាដើម។ ជាក់ស្តែងប្តីប្រពន្ធមួយគូរបានលែងលះគ្នាដោយសារតែមូលហេតុប្រពន្ធមិនព្រមផ្តល់អោយនូវកញ្ចប់ឈាមទៅប្តី បែរជាទៅផ្តល់អោយអ្នកដទៃដែលមិនស្គាល់គ្នាទៅវិញ។









Leave a Comment