ឈឺកុំចេះតែកោសខ្យល់ពេក! នេះជាគ្រោះថ្នាក់ដែលអ្នកមិនដែលដឹងពីការកោសខ្យល់!



ពាក្យថាកោសខ្យល់ ស្ដាប់មើលទៅហាក់ដូចជាធម្មតា ព្រោះវាក៏ជាទម្លាប់មួយរបស់ប្រជាជនខ្មែរយើងដែលតែងតែអនុវត្តនៅពេល មានអារម្មណ៍ថា មិនសូវស្រួលខ្លួន (អារម្មណ៍ចង់ឈឺ) ឬនៅពេលកើតជំងឺផ្ដាសាយនានា។ ការកោសខ្យល់នេះត្រូវបានប្រើប្រាស់ជាថ្នាំសម្រាប់ព្យាបាលនូវ ប្រភេទជំងឺមួយចំនួននៅតំបន់អាស៊ីយើងនេះឯង ដោយបានចែករំលែកពីប្រទេសចិន។ តែអ្វីដែលសំខាន់នោះថាតើមនុស្សប្រភេទណាមិនគួរនឹងកោសខ្យល់នេះ?


១. កុមារ
បញ្ហានេះភាគច្រើនកើតឡើងចំពោះម្ដាយវ័យក្មេងដែលនៅឆ្ងាយពី ពេទ្យ ឬនៅតាមទីជនបទ ពួកគាត់មានគំនិតបែបបុរាណ ដោយយល់ថាការកោសខ្យល់ឲ្យកុមារ គឺដូចនឹងមនុស្សធំដែរ មិនប៉ះពាល់អីទេ។ ប៉ុន្តែផ្ទុយទៅវិញការកោសខ្យល់ទៅលើរាង្គកាយរបស់កុមារមានផល អវិជ្ជមានជាច្រើនវិញទេ។
អ្នកដឹងហើយថាកូនក្មេង គឺមានស្បែកទន់ខ្សោយណាស់ ប៉ះមេរោគបន្តិចមិនបានផង ឆាប់កន្ទួលរមាស់ ឆាប់ឆ្លងនូវបាក់តេរីផ្សេងៗយ៉ាងងាយ។ ម្យ៉ាងទៀតចលនាឈាមរបស់កុមារងាយរងនូវសម្ពាធយ៉ាងខ្លាំងនៅពេល កុមារទទួលរងនូវការកោសខ្យល់។
២. ស្ត្រីមានផ្ទៃពោះ
អ្នកត្រូវចាំថា ក្នុងកាលៈទេសៈណាក៏មិនត្រូវកោសខ្យល់ដែល ប្រសិនបើអ្នកមានផ្ទៃពោះ។
៣. មនុស្សដែលមានជំងឺបេះដូង
អ្នកដែលមានជំងឺបេះដូង គឺត្រូវហាមជាដាច់ខាតក្នុងការកោសខ្យល់នេះ។ បើយោងតាមក្រុមគ្រូពេទ្យពេទ្យបុរាណថា ចលនា និងចង្វាក់បេះដូងនឹងធ្វើបង្ករឲ្យមានការរលាក។ ការកោសខ្យល់នឹងធ្វើឲ្យមានការវាយប្រហារដល់បេះដូងជាថ្មីម្ដងទៀត នោះគឺជារឿងដែលគ្រោះថ្នាក់បំផុត អាចដល់ការពិការ ឬបាត់បង់ជីវិត។
៤. មនុស្សដែលមានសម្ពាធឈាមខ្ពស់
ពេលសម្ពាធឈាមឡើងខ្ពស់ គឺមានន័យថាសរសៃឈាមរីកធំដែរនៅពេលធ្វើការកោសខ្យល់នោះ។ ហើយការកោសនេះអាចធ្វើអ្នកជំងឺវៀចមុខវៀចមាត់ និងងងឹតភ្នែក។ នៅពេលមានសម្ពាធឈាមឡើងខ្ពស់ អ្នកជំងឺគួរតែគេងចុះឲ្យត្រង់ដើម្បីសម្រាក និងញ៉ាំនូវថ្នាំបន្ថយសម្ពាធឈាមជាបន្ទាន់។ កុំចាប់សរសៃ ឬកោសខ្យល់ឲ្យសោះ។
៥. អ្នកដែលមានជំងឺស្បែក ឬរបួសរោគសើស្បែក
នេះក៏ជាបញ្ហាធំផងដែរ ព្រោះពេលអ្នកមានបញ្ហានៅលើស្បែក ហើយអ្នកនៅបង្ខំធ្វើការកោសខ្យល់ទៀតនោះ អ្នកនឹងប្រឈមមុខជាមួយនឹងបញ្ហា អាឡែរហ្ស៊ីស្បែក និងងាយឲ្យអ្នកឆ្លងមេរោគយ៉ាងលឿនបំផុត។
៦. អ្នកដែលឈឺកញ្ចឹងក និងស្មា
ការឈឺកញ្ចឹងក និងស្មាអាចបង្ករឡើងដោយសារតែការគេងដោយប្រើខ្នើយកើយនឹងខ្ពស់ ពេក ការគេងដែលមានឥរិយាបថមិនត្រឹមត្រូវ នោះធ្វើឲ្យសរសៃឈាមឡើងដុំ និងកកស្ទះ។ ដូចនេះការកោសខ្យល់អាចបង្ករឲ្យមានការហូរឈាមនៅក្រោមស្បែក៕

No comments

Powered by Blogger.